គ.ជ.ប គ្រោងចំណាយថវិកាជាង ២១លានដុល្លារ ដើម្បីសាងសង់អគារការិយាល័យថ្មី ដោយប្រើរូបមន្ត «ស្លឹកត្នោត ការវេចខ្ចប់ស្ករត្នោត»។ ពោលគឺថ្លៃសាងសង់អគារថ្មី ៩ជាន់ នឹងបានមកពីការជួលអគារការិយាល័យ គ.ជ.ប បច្ចុប្បន្ន ដែលមានទីតាំងនៅជាប់ជញ្ជាំងណាហ្គាវើល ទល់មុខរដ្ឋសភា។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប។

ក្នុងពិធីបើកការដ្ឋានសាងសង់អគារការិយាល័យ គ.ជ.ប ថ្មី នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា ការដ្ឋានសាងសង់អគារទីស្នាក់ការ គ.ជ.ប ថ្មី ៩ជាន់ ត្រូវប្រើពេល ២២ខែ ដែលត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥។នៅពេលដែលអគារថ្មីនេះ សាងសង់រួចរាល់ គ.ជ.ប នឹងផ្លាស់ប្តូរពីអគារចាស់ទៅអគារថ្មី ដែលរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី២០ ខែតុលា។

លោក ហង្ស ពុទ្ធា បន្ថែម​ថា អគារ​បច្ចុប្បន្ន​ជា​អគារ​របស់ គ.ជ.ប. គ.ជ.ប បានរៀបចំជួលអគារនេះទៅឱ្យក្រុមហ៊ុនណាហ្គាវើល ហើយចាត់ទុកថាថវិកានេះយកទៅសាងសង់អគារ គ.ជ.ប ថ្មីនៅទីនេះ ព្រោះយើងបានខ្ចីលុយជួលជាមុន ដើម្បីបញ្ចប់ការសាងសង់ គ.ជ.ប។

ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ គ.ជ.ប ថ្មី​នេះ មាន​ទីតាំង​នៅ​ដីឡូត៍​លេខ ៧១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ទីតាំងនេះគឺជាអតីតដីដែលលោក គង់ គាំ រស់នៅតាំងពីការផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ហើយគាត់បានប្រគល់ដីនេះទៅក្រសួងការបរទេសនៅដើមឆ្នាំ ២០២៣។

សូមបញ្ជាក់ថា គ.ជ.ប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ និងមានទីស្នាក់ការកណ្តាលនៅក្រសួងមហាផ្ទៃ។ ក្រោយមកបានប្តូរមកទីតាំង គ.ជ.ប បច្ចុប្បន្ន ទល់មុខវត្តពុទ្ធសាសនបណ្ឌិត្យ និងរដ្ឋសភា ដោយបែងចែកដីមួយចំណែកឱ្យក្រុមហ៊ុនណាហ្គាវើល ជាថ្នូរនឹងការសាងសង់អគារ គ.ជ.ប បច្ចុប្បន្ន។ (រូបភាពពី គ.ជ.ប)

កម្រងរូបភាព

3 រូបភាព
Gallery 1
Gallery 2
Gallery 3
�
Written by
អ្នកគ្រប់គ្រងអ្នកប្រើប្រាស់
3 ខែមុន · 2 នាទីអាន នាទីអាន